khmer eng
  • ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងអគ្គលេខាធិការព្រឹទ្ធសភា នីតិកាលទី៥
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីប្រកាសចូលកាន់តំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរងព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ប្រធានស្ដីទីព្រឹទ្ធសភា  នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវប្រធានគណៈកម្មការទាំង១០ព្រឹទ្ធសភា ថ្នាក់ដឹកនាំខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា និងថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការ- ដ្ឋានព្រឹទ្ធសភា ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើង សរុបចំនួន១៧១រូប។
    ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភានីតិកាលទី៤ បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិកព្រឹទ្ធសភានីតិកាលមុនៗ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានអនុញ្ញាត និងគាំទ្រឱ្យឯកឧត្តមបានបម្រើព្រឹទ្ឋសភា តាំងពីនីតិកាលដំបូងរហូតដល់ចប់នីតិកាលទី៤។ ទន្ទឹមគ្នានោះ ឯកឧត្តមបានផ្តាំផ្ញើដល់មន្រ្តី បុគ្គលិក បន្តខិតខំលើកកម្ពស់សមត្ថភាពផ្តល់សេវាគ្រប់វិស័យថែមទៀត និងខិតខំបំពេញការងារដោយថែរក្សាវិន័យ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងគោរពដើរតាមការដឹកនាំរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាថ្មី។
    ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន នៃព្រឹទ្ធសភា នីតិកាលទី៥ ឯកឧត្តម ឡាយ សំកុល     អគ្គលេខាធិការព្រឹទ្ធសភា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាកច្រកម្ពុជា ដែលបានផ្តល់ សេចក្តី ទុក ចិត្តតែងតាំងឯកឧត្តមជាអគ្គលេខាធិការព្រឹទ្ធសភា។ ជាមួយគ្នានោះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលជាច្រើនគួរជាទីមោទនៈ  ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុ សារឹទ្ធ។
    ក្នុងឱកាសដ៏មហោឡាឫកនោះ ឯកឧត្តម ឡាយ សំកុល បានប្តេជ្ញាចិត្តថា នឹងខិតខំធានានូវនិរន្តភាពការងារ ស្របជាមួយនឹងការផ្លាស់ប្តូរថ្មី គឺត្រូវបន្តអនុវត្ត និងគាំទ្រសមិទ្ធផលនានាដែលសម្រេចបានយ៉ាងប្រត្យក្រ ដោយថ្នាក់ដឹកនាំកំពូលរបស់ព្រឹទ្ធសភានៅក្នុងរយៈពេល៤នីតិកាលកន្លងមក ដើម្បីធានាបាននូវសន្ទុះនៃវឌ្ឍភាពនៅក្នុងការងារ ការបន្តកំណែទម្រង់ស្ថាប័នប្រកបដោយចក្ខុវិស័យវែងឆ្ងាយ, ការលើកកំពស់ប្រសិទ្ធភាពមុខងារ និងការងាររបស់មន្ត្រី, ការពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន និងការបន្តជំរុញស្ថាប័នឱ្យកាន់តែវិវឌ្ឍទៅតាមសភាបែបទំនើប និងការរីកចម្រើននៃ    បច្ចេកវិទ្យា និងសភាដែលកាន់តែបៃតង។
    មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន ប្រធានស្ដីទីព្រឹទ្ធសភា បានសសំដែងការកោតសរសើរដោយស្មោះចំពោះស្នាដៃ និង សមិទ្ធផល ទាំងឡាយ ដែល ព្រឹទ្ធសភាអាណត្តិ មុនៗ សម្រេចបាន ជូនជាតិមាតុភូមិ ក្នុង ការ អនុវត្ត មុខងារ ស្នូលទាំង៣ គឺមុខងារនិតិកម្ម មុខងារ តាមដានការអនុវត្តច្បាប់និង គោល នយោបាយ និងមុខងារតំណាង។
    ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាបានគូសបញ្ជាក់អំពីការងារអាទិភាពចម្បងៗចំនួន២ ដែលសម្តេចតេជោបានលើកឡើង នាសម័យប្រជុំដំបូងព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ កន្លងមក គឺ ការ ជំរុញ ទំនាក់ ទំនងអន្តរជាតិ លើក កម្ពស់ ការ ទូត សភា និង បង្កើន កិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេស ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបន្តចូលរួម ចំណែកអស់ ពីសមត្ថភាព ដល់ ដំណើរ ការ ប្រជាធិបតេយ្យ ភាវូបនីយកម្ម ការកសាង និងការអភិវឌ្ឍប្រទេសជាតិ កំណែ ទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈ។
    ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ សូមបន្ត ការ ខិតខំ បំពេញការងារ គោរពច្បាប់លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង វិន័យ និងក្រមសីលធម៌មន្ត្រី រាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងជំរុញកិច្ចសហការល្អក្នុងការងារ ដើម្បីរួមចំណែក ក្នុង ការផ្តល់សេវាជូនព្រឹទ្ធសភា ឱ្យបានគ្រប់ជ្រុងជ្រោយ ប្រកប ដោយ គុណភាព ប្រសិទ្ធភាព និង គណនេយ្យភាព។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យ មន្ត្រី បុគ្គលិក នៃអគ្គលេខាធិការដ្ឋានទាំងអស់ ជួយជ្រោម ជ្រែងដល់ឯកឧត្តម អគ្គលេខាធិការថ្មី ដើម្បីឱ្យស្ថាប័នអាចប្រមូលផ្តុំ កម្លាំងសាមគ្គីជួយទ្រទ្រង់ដល់សកម្មភាពការងារ និងផែនការយុទ្ធសាស្ត្រ ចម្រុះវិស័យ ចម្រុះទិដ្ឋភាព ដែល ថ្នាក់ ដឹកនាំព្រឹទ្ធសភាប្រគល់ជូន។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៦ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    សម្តេចតេជោ អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី២ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។